ជីវវិទ្យា|
១៦ កុម្ភៈ ២០២៦
ស៊ីណែត

សាច់គោបណ្តុះក្នុងមន្ទីរពិសោធន៍៖ ដំណោះស្រាយសម្រាប់អាកាសធាតុ និងអនាគតវេជ្ជសាស្ត្រ

សាច់គោបណ្តុះក្នុងមន្ទីរពិសោធន៍

ការចិញ្ចឹមសត្វពាហនៈដូចជាគោជាលក្ខណៈទ្រង់ទ្រាយធំដើម្បីបំពេញតម្រូវការរបស់មនុស្ស ជាកត្តាមួយធ្វើអោយមានការប្រែប្រួលអាកាសធាតុ ដោយហេតុថាសត្វទាំងនេះត្រូវការស៊ីស្មៅជាច្រើនតោន ហើយពួកវាបញ្ចេញឧស្ម័នមេតាន (Methane) ដែលជាឧស្ម័នផ្ទះកញ្ចក់មានឥទ្ធិពលខ្លាំងជាងកាបូនឌីអុកស៊ីត។

នៅឆ្នាំ២០១៣ អ្នកវិទ្យាសាស្ត្រដឹកនាំដោយសាស្ត្រាចារ្យសរីរៈវិទ្យា Mark Post នៃសកលវិទ្យាល័យ Maastricht របស់ប្រទេសហូឡង់បានបង្ហាញនូវដំណោះស្រាយដ៏មានសក្តានុពលមួយ គឺការបង្កើតសាច់គោនៅទីពិសោធន៍ដោយជោគជ័យ។ សាច់គោនេះត្រូវបានគេយកទៅធ្វើជាហេមបឺហ្កឺដែលត្រូវបានបរិភោគជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍នៅខែសីហា ឆ្នាំ២០១៣។ អ្នកជំនាញខាងចំណីអាហារបាននិយាយថាវាពិតជាមានរសជាតិដូចហេមបឺហ្កឺធម្មតាពិតៗ។ 

តើគេបង្កើតសាច់ដោយមិនបាច់ចិញ្ចឹមសត្វយ៉ាងដូចម្តេច?

ការបង្កើតសាច់គោនៅក្នុងមន្ទីរពិសោធន៍នេះធ្វើឡើងដោយការយកកោសិកាមេ (Stem cells) ពីជាលិកាសាច់ដុំរបស់សត្វគោ រួចដាក់វាឱ្យលូតលាស់នៅក្នុងមជ្ឈដ្ឋានចិញ្ចឹមដែលមានជីវជាតិគ្រប់គ្រាន់ ដើម្បីឱ្យវាបង្កើនចំនួន និងក្លាយទៅជាសរសៃសាច់ដុំ។

កាលពីដំបូង កិច្ចការនេះចំណាយថវិការហូតដល់ $330,000។ ទោះជាយ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្ររំពឹងថានឹងអាចកាត់បន្ថយថ្លៃចំណាយឱ្យមកនៅទាបបំផុតនៅដប់ម្ភៃឆ្នាំទៀត ហើយនៅពេលនោះពិភពលោកនឹងលែងពឹងផ្អែកលើការចិញ្ចឹមគោយកសាច់ទាំងស្រុងទៀតហើយ។

លើសពីអាហារ៖ វេជ្ជសាស្ត្រនៃការកកើតឡើងវិញ

ការបង្កើតសាច់គោនៅទីពិសោធន៍ដោយជោគជ័យ គឺជាជំហានមួយឈានទៅរកភាពជោគជ័យនៃ វេជ្ជសាស្ត្រនៃការកកើតឡើងវិញ (Regenerative medicine)។ បច្ចេកវិទ្យានេះធ្វើការពាក់ព័ន្ធទៅលើ៖

  • ការបណ្តុះជាលិកាដែលខូចខាតរបស់មនុស្សឡើងវិញ។
  • ការបង្កើតសរីរាង្គថ្មីនៅមន្ទីរពិសោធន៍ (ដូចជា បេះដូង ថ្លើម ឬតម្រងនោម) ដើម្បីជំនួសសរីរាង្គចាស់ដែលខូចខាត។

សំណួរត្រិះរិះ

តើអ្នកនឹងហ៊ានបរិភោគសាច់គោដែលបង្កើតនៅក្នុងទីពិសោធន៍នេះដែរឬទេ? ហេតុអ្វី? សូមបញ្ចេញមតិនៅខាងក្រោម!

Reference: 

ចែករំលែកអត្ថបទ (Share Post)
FacebookTelegram
ស៊ីណែត

ស៊ីណែត

ស៊ីណែត គឺជាអ្នកអប់រំ និងជាឱសថការី។ គាត់បានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅទីក្រុងភ្នំពេញនៅឆ្នាំ២០១៥។ នៅឆ្នាំ២០១៨ គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីធូស្ទេមព្រះយុគន្ធរក្នុងទីក្រុងភ្នំពេញ។ នៅទីនោះហើយដែល គាត់ចាប់ផ្តើមបង្កើតមាតិកាទាក់ទងវិទ្យាសាស្រ្ត និងបង្កើតទំព័រ វិទ្យាសាស្រ្តជីវិត ដែលបច្ចុប្បន្នវិវត្តមកជា រៀនវិទ្យាសាស្រ្តនេះ។ ចាប់ពីឆ្នាំ២០២៤ដល់២០២៥ គាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសកលវិទ្យាល័យឃ្វីនស្លែនដ៍នៃរដ្ឋឃ្វីនស្លែនដ៍ប្រទេសអូស្ត្រាលី។

ស៊ីណែត