ជីវវិទ្យា

ជីវវិទ្យា១៦ កុម្ភៈ ២០២៦

វិធីសាស្រ្តរៀនជីវវិទ្យាឱ្យមានប្រសិទ្ធភាព

ជីវវិទ្យាជាមុខវិជ្ជាមួយដែលសិក្សាអំពីដំណើរការនៅក្នុងភាវៈមានជីវិត។ មុខវិជ្ជាមួយនេះ មិនត្រូវការការគណនាច្រើនដូចរូបវិទ្យាឡើយ ប៉ុន្តែវាទាមទារអោយមានការយល់និងចងចាំច្រើន។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដើម្បីរៀនមុខវិជ្ជាជីវវិទ្យានេះដោយប្រសិទ្ធិភាព៖

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ជម្រើសដោយធម្មជាតិ៖ អាថ៌កំបាំងនៃការរស់រានរបស់ភាវៈរស់

ឆាលដាវិន (Charles Darwin) បាននិយាយថា **«ភាវៈរស់ដែលនឹងបន្តជីវិតរស់បានមិនមែនជាភាវៈមានជីវិតដែលខ្លាំងជាងគេ ឬ ឆ្លាតជាងគេនោះទេ តែគឺជាភាវៈមានជីវិតដែលអាចសម្របទៅនឹងការផ្លាស់ប្តូរ»**។ ឃ្លានេះត្រូវសម្រាប់ជីវវិទ្យា ហើយក៏ត្រូវសម្រាប់អាជីវកម្មផងដែរ។ ដោយសារ Admin ជាគ្រូជីវវិទ្យា ចឹង Admin សុំនិយាយត្រឹមតែការសម្របរបស់ភាវៈរស់ប៉ុណ្ណោះ។ ការសម្របរបស់អាជីវកម្មទុកអោយអ្នកជំនាញអាជីវកម្មទៅចុះ។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ប្រព័ន្ធបញ្ចេញចោល៖ របៀបដែលរាងកាយកម្ចាត់កាកសំណល់

ដំណើរការនានារបស់កោសិកាក្នុងសារពាង្គកាយតែងតែបន្សល់ទុកនូវកាកសំណល់។ ឧទាហរណ៍ដូចជា កាបូនឌីអុកស៊ីត គឺជាកាកសំណល់ដែលកើតឡើងពីការបំបែកគ្លុយកូសដើម្បីផលិតថាមពលរបស់កោសិកា ចំណែកសារធាតុអ៊ុយរ៉េគឺជាកាកសំណល់ដែលកើតឡើងពីការបំបែកអាស៊ីតអាមីនេជាដើម។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

វដ្តជីវិតរបស់វីរុស HIV

បើគិតចាប់ការកកកើតនៃវីរុសម្យ៉ាងដែលមានឈ្មោះថា **HIV (Human Immunodeficiency Virus)** ដែលបង្កជម្ងឺអេដស៍ **(AIDS: Acquired Immunodeficiency Syndrome)** បានឆ្លងរីករាលដាលដល់មនុស្សជុំវិញពិភពលោក ចំនួន ៧៦ លាននាក់មកហើយ ក្នុងនោះមានអ្នកស្លាប់រហូតដល់ទៅ ៣៣ លាននាក់ឯណោះ។ បើគិតត្រឹមចុងឆ្នាំ ២០១៩ អ្នកដែលមានផ្ទុកមេរោគនេះ ហើយនៅរស់មានចំនួន ៣៨ លាននាក់។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ព្រូនទំពក់អាចការពារមនុស្សពីការកើតជំងឺហឺត

ខ្ញុំកើតនិងធំធាត់នៅជនបទ។ តាំងពីដឹងក្តីរហូតដល់ចប់បាក់ឌុប ខ្ញុំមិនដែលស្គាល់អ្នកណាម្នាក់ដែលមានជំងឺហឺតទាល់តែសោះ។ ខ្ញុំស្គាល់ឈ្មោះជំងឺនេះតាមតែរឿងកុនបរទេស។ ជំងឺនេះទើបតែធ្វើអោយខ្ញុំចាប់អារម្មណ៍នៅពេលខ្ញុំរៀនចប់ពីមហាវិទ្យាល័យ ហើយធ្វើការជាមួយលោកវេជ្ជបណ្ឌិតម្នាក់ដែលមានបទពិសោធន៍ស្រាវជ្រាវផ្នែកជំងឺផ្លូវដង្ហើម។ លោកវេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថាជំងឺហឺតភាគច្រើនកើតតែនៅប្រទេសអភិវឌ្ឍន៍។ 

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ប្រព័ន្ធស៊ាំ

ខ្លួនយើងម្នាក់ៗកំពុងរស់នៅក្នុងការគំរាមកំហែងពីសត្រូវដែលយើងមើលមិនឃើញដោយភ្នែកទទេ។ សត្រូវទាំងនោះគឺជាមេរោគដែលអាចកំពុងស្ថិតនៅក្នុងទីកន្លែងដែលយើងរស់នៅ។ មេរោគខ្លះកំពុងស្ថិតនៅលើខ្លួនប្រាណយើងតែម្តង ហើយចាំតែឱកាសដើម្បីធ្វើអោយយើងធ្លាក់ខ្លួនឈឺ។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

សាច់គោបណ្តុះក្នុងមន្ទីរពិសោធន៍៖ ដំណោះស្រាយសម្រាប់អាកាសធាតុ និងអនាគតវេជ្ជសាស្ត្រ

ការចិញ្ចឹមសត្វពាហនៈដូចជាគោជាលក្ខណៈទ្រង់ទ្រាយធំដើម្បីបំពេញតម្រូវការរបស់មនុស្ស ជាកត្តាមួយធ្វើអោយមានការប្រែប្រួលអាកាសធាតុ ដោយហេតុថាសត្វទាំងនេះត្រូវការស៊ីស្មៅជាច្រើនតោន ហើយពួកវាបញ្ចេញ**ឧស្ម័នមេតាន (Methane)** ដែលជាឧស្ម័នផ្ទះកញ្ចក់មានឥទ្ធិពលខ្លាំងជាងកាបូនឌីអុកស៊ីត។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

តើការចងចាំស្តុកទុកនៅកន្លែងណានៃខួរក្បាលរបស់យើង?

ខួរក្បាលគឺជាសរីរាង្គដ៏អស្ចារ្យដែលទោះបីជាមនុស្សចំណាយពេលសិក្សាជាច្រើនសតវត្សហើយក៏នៅតែមិនទាន់យល់ពីដំណើរការជាច្រើនរបស់វា។ សំណួរមួយដែលអ្នកវិទ្យាសាស្ត្រព្យាយាមរកចម្លើយផងដែរគឺថា៖ **តើការចងចាំស្តុកទុកនៅកន្លែងណានៃខួរក្បាលរបស់យើង?**

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

គ្រោះថ្នាក់នៃការប្រើប្រាស់ជាតិបារ៉តក្នុងផលិតផលធ្វើអោយស្បែកស

ការប្រើប្រាស់ផលិតផលធ្វើអោយស្បែកសហាក់មានសន្ទុះគួរអោយកត់សំគាល់ក្នុងស្រទាប់ប្រជាជនខ្មែរ ជាពិសេសក្នុងចំណោមស្ត្រីៗ។ ការពេញនិយមប្រើប្រាស់ផលិតផលធ្វើអោយស្បែកសនេះអាចជាឱកាសដ៏ល្អមួយសម្រាប់ឈ្មួញទុច្ចរិតដែលលក់ផលិតផលក្លែងបន្លំ ឬផលិតផលដែលប្រើប្រាស់សារធាតុគីមីហាមឃាត់ តួយ៉ាងគឺជាតិបារ៉តផ្ទាល់តែម្តង។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

តើមុយតាស្យុងជាអ្វី?

🕷️ បើសិនជាអ្នកធ្លាប់បានមើលរឿង **Spiderman** ដែលបញ្ចាំងកាលពីឆ្នាំ២០០២ អ្នកច្បាស់ជាដឹងហើយថាមនុស្សពីងពាងកើតឡើងពីមនុស្សធម្មតាម្នាក់ឈ្មោះ Peter Parker ត្រូវពីងពាងខាំ។ បើយើងមើលដោយយកចិត្តទុកដាក់ យើងសង្កេតឃើញថាក្រោយពេលពីងពាងខាំ ADN របស់បុរសម្នាក់នោះមានការប្រែប្រួល។ ការប្រែប្រួលនេះ ត្រូវបានគេហៅថា **មុយតាស្យុង (Mutation)**។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

Neuralink៖ បច្ចេកវិទ្យាភ្ជាប់ខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រ

កាលពីថ្ងៃទី២៨ ខែសីហា ២០២០ លោក **Elon Musk** បានបង្ហាញអំពីការវិវត្ត (“progress update”) នៃគម្រោងអភិវឌ្ឍឧបករណ៍ដាក់ចូលក្នុងខួរក្បាលហៅថា **Neuralink**។ ឧបករណ៍នេះត្រូវបាន Elon Musk អះអាងថានឹងអាចជួយព្យាបាលជំងឺទាក់ទងនឹងខួរក្បាលជាច្រើនរាប់ចាប់ពីបាក់ទឹកចិត្ត បាត់ការចងចាំ រហូតដល់ខ្វាក់និងថ្លង់។ គេរំពឹងថាវាក៏នឹងអាចជួយមនុស្សអោយភ្ជាប់ទំនាក់ទំនងពីខួរក្បាលដោយផ្ទាល់ទៅនឹងម៉ាសុីនដូចជាកុំព្យូទ័រនិងរ៉ូបូតផងដែរ។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ឥទ្ធិពល Placebo៖ នៅពេលដែលជំនឿចិត្តក្លាយជាឱសថព្យាបាល

មានរឿងពិតមួយដំណាលអំពីលោកយាយម្នាក់នៅជនបទ។ នៅពេលដែលគាត់មិនស្រួលខ្លួន គាត់ក៏ហៅពេទ្យភូមិមកពិនិត្យ។ នៅពេលដែលគ្រូពេទ្យមកដល់ គាត់ចាប់ផ្តើមវាស់សម្ពាធឈាមលោកយាយ។ ក្រោយពេលដែលគ្រូពេទ្យដកឧបករណ៍វាស់សម្ពាធឈាមចេញពីដៃលោកយាយភ្លាម លោកយាយក៏ប្រាប់ថាគាត់មានអារម្មណ៍ធូរស្បើយ។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ប្រូតេអុីន៖ ម៉ាស៊ីននៃជីវិត និងការដោះស្រាយចំណោទ ៥០ ឆ្នាំដោយបញ្ញាសិប្បនិម្មិត

ប្រូតេអុីនគឺជាសមាសធាតុគីមីសរីរាង្គដែលបង្កើតរចនាសម្ព័ន្ធជីវិត។ នៅក្នុងអាហារ វាច្រើនសំបូរនៅក្នុងសាច់សត្វ។ មែនទែនទៅ ប្រូតេអុីនមាននៅក្នុងគ្រប់កោសិកាទាំងអស់។ វាជាអ្នកបង្កើតរចនាសម្ព័ន្ធកោសិកា និងជាម៉ាស៊ីនដែលបង្កើតដំណើរការប្រតិកម្មគីមីនៅក្នុងកោសិកា ដែលអនុញ្ញាតឱ្យជីវិតមានអត្ថិភាព។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

បញ្ច្រាស់ភាពចាស់តាមរយៈអុកស៊ីសែនសម្ពាធខ្ពស់

យើងតែងតែលឺពាក្យខ្មែរថា **«កើតចាស់ឈឺស្លាប់ជារឿងធម្មតាមិនអាចជៀសផុត»**។ តើឃ្លានេះពិតជានឹងនៅតែត្រឹមត្រូវរហូតដែរឬទេ?

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ហេតុអ្វីបានជាយើងចូលចិត្តចង់ដឹង?

«ហេតុអ្វីយើងចូលចិត្តចង់ដឹងរឿងគេ?» សំណួរនេះហាក់ដូចជាធ្ងន់បន្តិច ហើយអត្ថបទមួយនេះប្រហែលជាមិនអាចឆ្លើយសំណួរនេះដោយផ្ទាល់ឡើយ។ អត្ថបទនេះនឹងឆ្លើយសំណួរត្រឹមតែ **ហេតុអ្វីយើងចូលចិត្តចង់ដឹង?** ការឆ្លើយលំអិតនឹងសំណួរនេះមិនមែនជារឿងងាយស្រួលនោះទេ។ យើងប្រហែលជាត្រូវអានសៀវភៅនិងឯកសារស្រាវជ្រាវជាច្រើនដើម្បីទទួលបានចម្លើយពេញចិត្ត ហើយអត្ថបទនេះនឹងផ្តល់ជាសេចក្តីពន្យល់សង្ខេបប៉ុណ្ណោះ។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

វ័យឈាមរាវ៖ ហេតុអ្វីបានជាវ័យជំទង់ពិបាកយល់ និងឆាប់ឆេវឆាវ?

វ័យជំទង់គឺជាវ័យដែលពិបាកយល់។ ក្មេងវ័យជំទង់ ងាយប៉ះទង្គិចផ្លូវចិត្ត ឆាប់ឆេវឆាវ ក្លាហានពេលខ្លះជ្រុល ហើយពេលខ្លះចូលចិត្តចង់សាកល្បងដោយមិនសូវខ្វល់ពីផលវិបាក។ ខ្មែរយើងតែងហៅវ័យជំទង់ថាជាវ័យ **«ឈាមរាវ»**។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ចំណងជើងអត្ថបទរបស់អ្នក

2. **ឧត្តម** - អ្នកអប់រំផ្នែក STEM និងវិស្វករ Mechatronics

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ភាពស៊ាំសហគមន៍ (Herd immunity)

យោងតាមអង្គការសុខភាពពិភពលោក ភាពស៊ាំសហគមន៍គឺជាការការពារដោយប្រយោលពីការឆ្លងរាលដាលរោគ នៅពេលដែលមនុស្សជាច្រើននៅក្នុងសហគមន៍មួយត្រូវបានទទួលការការពារតាមរយៈការចាក់វ៉ាក់សាំងឬការការពារដោយអង់ទីករដែលបានពីការឆ្លងរោគ។ បើតាមន័យនេះ ភាពស៊ាំសហគមន៍ក៏អាចកើតឡើងនៅក្រោយពេលដែលមនុស្សភាគច្រើនឆ្លងជំងឺហើយជាសះស្បើយវិញផងដែរ។

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

តើអ្វីទៅជាវីរុស? ការស្វែងយល់ពីសត្រូវដែលមើលមិនឃើញ

ដើមឆ្នាំ២០២០នេះ វីរុសកូរ៉ូណាថ្មី (**SARS-CoV-2**) បានបង្កភាពវឹកវរដល់ពិភពលោកទាំងមូល ដោយវាបាននិងកំពុងសម្លាប់មនុស្សជាច្រើននៅទូទាំងពិភពលោក ព្រមទាំងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងដំណំ។ មែនទែនទៅវីរុសកូរ៉ូណាថ្មីនេះមិនមែនជាវីរុសតែមួយគត់ដែលសម្លាប់មនុស្សទេ រាល់ឆ្នាំមនុស្សជាច្រើនបានស្លាប់ក្រោមដៃវីរុសផ្សេងទៀតដូចជាវីរុសផ្ដាសាយ វីរុសគ្រុនឈាម និងវីរុសអេដស៍ជាដើម។ 

អានអត្ថបទពេញ
ជីវវិទ្យា១៦ កុម្ភៈ ២០២៦

ប្រព័ន្ធអង់ដូគ្រីន៖ សារធាតុគីមីនាំសារក្នុងរាងកាយ

តើអ្នកមានដែលចាប់អារម្មណ៍ទេថានៅពេលដែលអ្នកភ័យ រឺនៅពេលឃើញcrush​របស់អ្នក បេះដូងរបស់អ្នកលោតញាប់ខុសពីធម្មតា?

អានអត្ថបទពេញ